អាជ្ញាធរខេត្តព្រះសីហនុ ដុតកម្ទេចគ្រឿងញៀនជាង ២តោន

ចែករំលែក៖

​ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦នេះ អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយស្ថាប័នតុលាការ បានរៀបចំពិធីដុតកម្ទេចចោលសារធាតុញៀន និងសារធាតុគីមីផ្សំដែលបង្ក្រាបបានក្នុងបទល្មើសនានា សរុបជាង ២តោន។

មុនឈានដល់ការដុតបំផ្លាញជាសាធារណៈនៅពេលនេះ វត្ថុតាងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវឆ្លងកាត់នីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងចំនួន ៤ ដំណាក់កាល៖​

១.ក្រោយសមត្ថកិច្ចបង្ក្រាប និងដកហូត វត្ថុតាងត្រូវបានថ្លឹង រាប់ចំនួន រួចវាយត្រាក្រោមការសម្របសម្រួលពីតំណាងអយ្យការ ដើម្បីរក្សាទុកនៅកន្លែងសុវត្ថិភាពបំផុត។

២. គ្រឿងញៀនត្រូវយកទៅពិសោធន៍រកប្រភេទសារធាតុ ដើម្បីធ្វើជាភស្តុតាងរឹងមាំក្នុងសំណុំរឿងតុលាការ រហូតមានសាលក្រមស្ថាពរបង្គាប់ឱ្យបំផ្លាញចោល។

៣. គណៈកម្មការចម្រុះ (តុលាការ អាជ្ញាធរ កងកម្លាំង និងសុខាភិបាល) ត្រូវបានបង្កើតឡើងដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ទម្ងន់ និងកូដវត្ថុតាងឡើងវិញម្តងទៀត ធានាតម្លាភាពដាច់ខាត។

៤. ដឹកជញ្ជូនក្រោមការយាមកាមតឹងរ៉ឹង យកមកដុតបំផ្លាញចោលទាំងស្រុងដោយប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

​ព្រឹត្តិការណ៍នេះ គឺជាសារព្រមានយ៉ាងច្បាស់លាស់ទៅកាន់ក្រុមឧក្រិដ្ឋជន និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងអនុវត្តច្បាប់ ក្នុងការលុបបំបាត់គ្រឿងញៀនឱ្យអស់ពីសហគមន៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print