លោកវរៈសេនីយ៍ឯក ម៉ក់ ហុង ផ្តល់ថវិកាដល់កងកម្លាំងដែលបង្ក្រាបបានចោរលួចម៉ូតូ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ការផ្តល់ជូននូវថវិកាចំនួន៤០០០០០រៀលនេះគឺដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់លោកដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសក្នុងខណ្ឌនិងបន្តខិតខំបង្ក្រាបជាបន្តទៀត។

ក្នុងនោះដែរលោកអធិការក៏បានប្រគល់ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច នៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ នាពេលកន្លងមកឲ្យទៅម្ចាស់ដើវិញ ហើយម្ចាស់ម៉ូតូក៏បានថ្លែងអំណរគុណដល់លោកអធិកាខណ្ឌនិងកម្លាំងសមត្ថកិច្ចដែលបានជួយចាប់ជនសង្ស័យនិងប្រគល់ម៉ូតូជូនរូបគាត់ផងដែរ។

គួរំលឹកថាកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី ២២ កញ្ញា ២០១៦ នៅចំណុចស្តុបកែងហាងភីហ្សា ខមភីនី ផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយក៏បញ្ជួនមកប៉ុស្តិិ៍ទឹកថ្លាវិញ។

ជនសង្ស័យខាងលើមានឈ្មោះ ស៊ុម ផាត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរ៉ារថភ្លើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឃឿង ចំរ៉ុង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅបុរីពិភពថ្មី ផ្សាឈូកមាស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាក MSX ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ1FF-1657មានបំពាក់ GPS រហូតដល់ វេលាម៉ោង២រសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នៅចំណុចបន្ទប់ផ្ទះជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទើបឈានដល់ការឃាត់ខ្លួន២នាក់បន្ថែមទៀតទី១មានឈ្មោះ ម៉េត សុខា ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាពលករ ស្នាក់នៅបន្ទប់ជួលទីតាំងឃាត់ខ្លួន ទី២ឈ្មោះ ជ្រុន សំណាង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរពលករស្នាក់នៅបន្ទប់ជួលកន្លែងឃាត់ខ្លួនទាំង២នាក់នេះមានស្រុកកំណើតភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់មុនដំបូងឈ្មោះ ណេត ផាត ភេទប្រុស អាយុ២៥ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរ៉ារថភ្លើងភូមិប៉កប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕

image image image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print