អាជ្ញាកណ្ដាលស្លូវេនី Slavko Vinčić នឹងដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026

ចែករំលែក៖

អាជ្ញាកណ្ដាលជនជាតិ ស្លូវេនី លោក Slavko Vinčić ដែលធ្លាប់កាត់សេចក្ដីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នឹងទទួលភារកិច្ចដ៏ធំបំផុតក្នុងអាជីពរបស់លោក គឺការកាត់សេចក្ដី វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 នៅថ្ងៃអាទិត្យនេះ។

 

ការប្រកាសនេះធ្វើឡើងដោយ លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្ដាលរបស់ FIFA នៅទីក្រុង Miami Beach កាលពីថ្ងៃព្រហស្បតិ៍។

 

ក្រោយការប្រកួតចំនួន ១០២ ប្រកួត ដែលមាន ៤៨ ក្រុម ចូលរួមនៅលើទីលាន ១៦ កន្លែង ទូទាំងអាមេរិកខាងជើង ពេលនេះនៅសល់តែ អេស្ប៉ាញ និង អាហ្សង់ទីន ប៉ុណ្ណោះ ដែលនឹងប្រជែងដណ្តើមពានរង្វាន់ពិភពលោក។

 

បន្ទាប់ពីរកឃើញក្រុមឡើងវគ្គផ្តាច់ព្រ័ត្ររួច FIFA ក៏បានប្រកាសតែងតាំងលោក Slavko Vinčić ជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតដ៏សំខាន់នេះ។

 

លោក Vinčić វ័យ ៤៦ ឆ្នាំ មកពីទីក្រុង Maribor បានកាត់សេចក្ដីការប្រកួតអាជីពសរុប ៥១២ ប្រកួត ហើយធ្លាប់ដឹកនាំការប្រកួត World Cup ចំនួន ៥ ប្រកួត។

 

នៅ World Cup 2022 ប្រទេសកាតារ លោកបានកាត់សេចក្ដី៖

អាហ្សង់ទីន និង អារ៉ាប៊ីសាអូឌីត

វែល និង អង់គ្លេស

ខណៈនៅ World Cup 2026 លោកបានដឹកនាំការប្រកួត៖

ប្រេស៊ីល ទល់នឹង ម៉ារ៉ុក

ហ្ស៊កដានី ទល់នឹង អាល់ហ្សេរី (វគ្គចែកពូល)

ម៉ិកស៊ិក ទល់នឹង អេក្វាឌ័រ (វគ្គ ១៦ ក្រុមចុងក្រោយ)

 

ចំពោះក្រុមជម្រើសជាតិអាហ្សង់ទីន លោកធ្លាប់កាត់សេចក្ដីតែម្តងគត់ គឺការប្រកួតដែលអាហ្សង់ទីនចាញ់ អារ៉ាប៊ីសាអូឌីត ២-១ នៅ World Cup 2022។

 

ដោយឡែក សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ លោកធ្លាប់កាត់សេចក្ដី ៥ ប្រកួត រួមមាន៖

ប្រកួតមិត្តភាពទល់នឹងកូឡុំប៊ី ឆ្នាំ២០១៧ (ស្មើ ២-២)

UEFA EURO 2020 ទល់នឹងស៊ុយអែត (០-០)

UEFA Nations League 2023 ទល់នឹងអ៊ីតាលី (ឈ្នះ ២-១)

UEFA EURO 2024 ទល់នឹងអ៊ីតាលី (ឈ្នះ ១-០)

UEFA EURO 2024 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងបារាំង (ឈ្នះ ២-១)

លើសពីនេះ លោកក៏ជាអាជ្ញាកណ្ដាលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០២៤ រវាង Real Madrid និង Borussia Dortmund ផងដែរ។

...

 

ការទទួលភារកិច្ចដឹកនាំការប្រកួត អេស្ប៉ាញ ទល់នឹង អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2026 គឺជាកិត្តិយសដ៏ធំបំផុតក្នុងអាជីពរបស់អាជ្ញាកណ្ដាល Slavko Vinčić៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print