នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ÷ មន្ត្រីនគរបាលអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកបានឱ្យដឹងនៅថ្ងៃទី 18 ខែកក្កដានេះថា កាលពីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោដេញកាប់លើជនរងគ្រោះប៉ុន្តែជនរងគ្រោះគេចផុតពុំបណ្ដាលឲ្យរងរបួសទេ) ។

ប្រភពខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ ខ្លួននៅចំណុចលើដងផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ ១៣៤ ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សេង លៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ស្នាក់នៅបន្ទប់ជួលលេខ ១៩ នៃផ្ទះលេខ១៣៤ ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ សុខ ហួរ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកមើលការខុសត្រូវផ្ទះជួលលេខ១៣៤ ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តនីតិវិធីបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print