ភ្នំពេញ÷ថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គម មានករណីយុវជនជំទង់ៗមួយចំនួននៅ តែងបង្កភាពរញ៉េរញ៉ៃ និងមានពាក់កាត CID នៅម្តុំវត្តបទុមវត្តី។
ចំពោះករណីនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ឱ្យថា:បើយោងតាមការស្រាវជ្រាវរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រូបភាពដែលបានផ្សព្វផ្សាយនោះជារូបភាពចាស់កាលពីអំឡុងដើមឆ្នាំ២០២៥ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការបង្ក្រាបក្រុមក្មេងទំនើង វាយគ្នានៅចំណុមុខសួនច្បារវត្តបទុមវត្តី។
ក្នុងពេលប្រតិបត្តការបង្ក្រាបនោះ សមត្ថកិច្ចបានពិនិត្យឃេីញមានក្រុមយុវជន ដែលមានពាក់កាត CID ទើប សមត្ថកិច្ចដកហូតកាត និងធ្វេីកិច្ចសន្យា ដោយមានការធានាពី អាណាព្យាបាល ដើម្បីនាំយកពួកគេទៅអប់រំបន្ត ទើបសមត្ថកិច្ចបានអនុញ្ញាតឱ្យពួកគេខាងលើត្រឡប់ទៅផ្ទះវិញ។
ដោយឡែកក្រុមក្មេងទំនេីងដែលវាយគ្នានៅលេីសួនច្បារវត្តបុទុមវត្តី បានបញ្ជូនទៅការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិលស្រាល យកទៅតាមផ្លូវច្បាប់រួចហើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅតែបន្តពិនិត្យតាមដានចំពោះមុខសញ្ញាក្មេងទំនើង ក៏ដូចជាមុខសញ្ញាដែលសមត្ថកិច្ចអប់រំកន្លងមក ក្នុងករណីមិនរាងចាល បើឃើញមានសកម្មភាពនិងអនុវត្តតាមជំនាញចំពោះមុខរបស់សមត្ថកិច្ច៕










