កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបំបែកសំណុំរឿង​គាស់​តូប​លួច​ទូរស័ព្ទ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ៨​នាក់ រួម​​ទាំង​អ្នក​ទ​ទួល​ទិញ​ផល​ចោរកម្ម​ផងដែរ

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ «​គាស់​តូប​លួច​យក​ទូរស័ព្ទ​» ៨​នាក់ រាប់​ទាំង​អ្នក​ទ​ទួល​ទិញ​ផល​ចោរកម្ម​ផង ត្រូវ​បាន​កម្លាំង​កងរាជ អាវុធហត្ថ​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃ​ទី​១៧ កក្កដា ស្ថិតនៅ​ចំណុច​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ ។

លោក សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​ពាក់ព័ន្ធ​ទាំង​០៨​នាក់​នោះ​ រួម​មាន ជន​ដៃដល់​លួច​ទូរស័ព្ទ​ចំនួន​០៣​នាក់ ១-​ឈ្មោះ លឿន ចាន់​ធី ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ២-​ឈ្មោះ ចំរើន សុខ​ហេង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ និង៣-​ឈ្មោះ ចាន់ វិចិត្រ ហៅ ផា​ន់​ណា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជន​ទាំង​០២​នាក់​នេះ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

រីឯ​ជន​០២​នាក់​ជា​អ្នក​ទ​ទួល​ផល​ចោរកម្ម​មាន ១-​ឈ្មោះ ណាត រ៉ូ​ហ្សា ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ និង ២-ថេ​ត វ៉ា​ន់​នី ហៅដា ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​ទាំង​០២​នាក់​នេះ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ ។ លោក សូ ឌី បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ សុទ្ធតែ​មាន​«​សារធាតុ​ញៀន​ទាំងអស់​»​។ ដោយ​​ឡែក ​ជនសង្ស័យ​ចំនួន០២ នាក់​ទៀត ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ដែរ​មាន​៖ ១-​ឈ្មោះ ពេជ្រ សោ​ភ័​ណ្ឌ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ២-​ខឿន វាសនា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ។ ​

លោក សូ ឌី បញ្ជាក់​ថា ជន​ទាំង​០២​នាក់​នេះ​ មិន​ពាក់ ព័ន្ធ​នឹង​ការ​ចូលរួម​លួច​ទូរស័ព្ទ​ទេ ប៉ុន្តែ​ជា​អ្នក​ប្រើ ប្រាស់ថ្នាំ​ញៀន​យ៉ាង​សកម្ម​ជុំ​គ្នា ជាមួយ​ក្រុម​ជន​ដៃដល់​០៣​នាក់​ខាងលើ​ ។ រីឯ​ម្នាក់​ទៀត​ ទើប​ឃាត់ខ្លួន​បាន​ឈ្មោះ ធី ភេទ​ប្រុស ជា​អ្នក​ផ្ដល់​ទីតាំង​ឲ្យ​ក្រុមជនសង្ស័យ​ទាំង​អស់នេះ​ ប្រើប្រាស់ថ្នាំ​ញៀនហើ​យមន្ត្រី​ជំនាញ​បាន​និង​កំពុង​សួរ​ចម្លើយ​ ។ ដូច្នេះ​ នៅ​ក្នុង​សំណុំរឿង​ «​គាស់​ទម្លុះទម្លាយ លួច​ទូរស័ព្ទ​» កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​បាន​ចំ​នួន០៨​នាក់​ ។

ក្នុង​នោះ​ ៣​នាក់​«​ធ្វើ​កម្ម​ភាព​លួច​ផ្ទាល់​» និង​ចំនួន​០២​នាក់​ ជា​ស្ត្រី​ជា​អ្នក​«​ទ​ទូល​ទិញ​ផល​ចោរកម្ម​» ចំណែក​ជន​០២​នាក់​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ជុំ​គ្នា​ ជាមួយ​ក្រុម​ជន​ដៃដល់ ខណៈ​ម្នាក់​ទៀត​ឈ្មោះ ឈួ​ម វុ​ទ្ធី ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ជា​អ្នក​ផ្ដល់​ទីតាំង​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​ម្ចាស់​ទីតាំង​រូប​នេះ​ ក៏​ជា​អុ្ន​ក​ប្រើប្រាស់​ថ្នាំ​ញៀន​ដែរ​។

កាលពី​វេលា​ម៉ោងជាង​៣​រំលងអ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧ កក្កដា មាន​ជន​០៣​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​សោ​​ទ្វារ​តូប​លក់​ទូរស័ព្ទ នៅ​ចំណុច​ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ចូល​លួច​យក​ទូរស័ព្ទ​គ្រប់​ម៉ាក​របស់​ជន​រង​គ្រោះ ឈ្មោះ ឡោះ ស៊ី​ណាត ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ យក​អស់​ប្រហែល​៥០​គ្រឿង​ ។ ជន​រង​គ្រោះ បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជា​សាធារណៈ រូបភាព​ជន​សង្ស័យ ដែល​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ និង​ចូល​លួច​ទូរស័ព្ទ​ក្នុង​តូប ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​​។ នៅ​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ ដើម្បី​ពិនិត្យ និង​កំណត់​មុខសញ្ញា​ក្រុម​ជន សង្ស័យ ដែល​មានមុខ​នៅ​ក្នុង​កញ្ចក់​កាមេរ៉ា​សុវត្ថិភាព​ ។

លោក សូ ឌី បាន​ប្រាប់​ថា ក្រោយ​ពី​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បង្ហោះ​រូបភាព​ជា​ឃ្លី​ប​វី​ដេ​អូ​ ស្ដី​ពី​«​សកម្មភាព​ក្រុម​ជនល្មើស​ចូល​លួច​ទូរស័ព្ទ​» លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​សួរនាំ​ជន​រង​គ្រោះ និង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​ខេត្ត តាម​រយៈ​រូបភាព​ជនល្មើស​ដែល​មានមុខ​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់​ថា បន្តា​ប់​ពី​បាន​បើក​កា​រស៊ើប​អង្កេត និង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ក្នុង​ថ្ងៃ​ដដែល​នោះ ទើប​កំណត់​បាន​នូវ​មុខ​ស​ញ្ញា​ជន​ប្រព្រឹត្ត​ផ្ទាល់​ចំនួន​០៣​នាក់ អ្នក​ទ​ទូល​ផល​ចោរកម្ម​ចំនួន​០២​នាក់ និង​ជន​ពាក់ព័ន្ធ​ចំនួន​០៣​នាក់​បន្ថែម​ទៀត ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្ត​បន្ទា​ប់ ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ផង​ ដែល​ត្រូវ​ដកហូត​។

តាម​របាយ​ការ​ណ៍វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន​៖ ទូរស័ព្ទ​ចំនួន​២៧​គ្រឿង (​របស់​ជន​រង​គ្រោះ​) ម៉ូតូ​ចំនួន​០៣​គ្រឿង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​បទល្មើស 

ឧ​បករ​ណ៍ប្រើប្រាស់​ថ្នាំ​ញៀន និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ លោក សូ ឌី បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជន​ដៃដល់​នេះ ពួក​គេ​មិន មែន​ទើប​ប្រព្រឹត្ត​បទល្មើស​លើក​ដំបូង​ទេ​។ ក្រុម​នេះ​ធ្លាប់​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» ផ្សេង​ៗ​មិន​រើសមុខ នៅ​តាម​បណ្ដា​ស្រុក​នានា

ដូច​ជា​នៅ​ស្រុក​សង្កែ ស្រុក​ថ្មគោល និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀង​​ស្ទើរ​រាប់​ភ្លេច​។

...

បន្ទាប់​ពី​លួច​បានទ្រព្យ​សម្បត្តិ​ជន​រង​គ្រោះ ពួក​គេ​យក​ទៅ​លក់​​យកលុយ​ទិញ​ថ្នាំ​ញៀន ឬ​យក​ទៅ​ដូរ​ថ្នាំ​ញៀន​ប្រើប្រាស់​តែ​ម្ដង​។ នេះ​ជា​ចម្លើយ​សារភាព​របស់​ក្រុម​ចោរ​គាស់​ទម្លុះទម្លាយ ដែល​បាន​និយាយ​ប្រាប់​មន្ត្រី​សួរ​ចម្លើយ មុន​ពេល​ត្រូវ​មន្ត្រី​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print