ជប៉ុនផ្តល់ជំនួយសន្តិសុខផ្លូវការ ៣លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋាភិបាល ជប៉ុន បានផ្តល់ជំនួយ ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារអាមេរិក ដល់ក្រសួងការពារជាតិកម្ពុជា។ គម្រោងនេះ នឹងប្រគល់នូវឧបករណ៍បញ្ជូនសារ ដល់កងទ័ពជើងគោក និងផ្តល់នាវាល្បាត ទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា។

យោងតាម គេហទំព័រហ្វេសប៊ុក ផ្លូវការ របស់ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦ ម្សិលមិញ នេះថា ការ ផ្តល់ ជំនួយនេះធ្វើឡើងតាម រយៈការ ចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ រវាងឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី និងនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

ដោយឡែក យោងតាម ក្រសួងការពារជាតិ កាលពី ម្សិលមិញ នេះ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងអាណត្តិដែលឯកឧត្តមបាន បំពេញបេសសកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីការជួបសម្តែងការគួរសម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ លិខិតប្តូរសារ “Exchange of Notes” រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ស្តីពីការទទួលជំនួយសន្តិសុខផ្លូវការ (OSA) ។

ទោះជាយ៉ាងណា ស្ថានទូតជប៉ុនបានបញ្ជាក់ថា ជំនួយសន្តិសុខផ្លូវការ(OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ស្មើនឹង ៣លានដុល្លារ គឺជាគម្រោងផ្តល់នូវឧបករណ៍បញ្ជូនសារទៅកាន់កងទ័ពជើងគោក និងផ្តល់នាវាល្បាត ទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

បន្ថែមពីនេះ ជប៉ុនរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិ។

...

គួរកត់សំគាល់ថា នេះជាការផ្តល់ជំនួយថ្មីមួយទៀត របស់ ជប៉ុនមកកម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនរវាង កម្ពុជា និងថៃ។ ខណៈ ជប៉ុន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥កន្លង ទៅ ក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណ ១,៨លានដុល្លារ ដល់ជនភៀសសឹកកម្ពុជាផងដែរ៕ ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print