ជាងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះកំពុងសាងសង់បណ្តាលឲ្យរងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់

ខណៈឡេីងលេីរន្ទាកំពុងជួសជុលផ្ទះស្រាប់តែរបូតដៃធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង៥៨នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះភាន់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសត្រង់ចង្កេះ និងបែកក្បាល មានអាសយដ្ឋាននៅភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល  ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីរន្ទាទៅជាន់ទី៣ដេីម្បីជួសជុលផ្ទះមួយកន្លែងដែលកំពុងសាងសង់ ខណៈកំពុងធ្វេីការមិនប្រយ័ត្នស្រាប់តែរបូតដៃធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ ហើយភ្លាមៗនោះប្រជាពលរដ្ឋក៏បានស្នេីសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដេីម្បីមកជួយសង្គ្រោះ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print