ខេត្តតាកែវ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជា បន្តបន្ទាប់សរុប ចំនួន១១នាក់ ពាក់ព័ន្ធករណីគ្រឿង ញៀន និងជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន។
ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១១នាក់ នេះ ធ្វើឡើងកាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោង ០៩:១៥នាទី ចំណុចភូមិរំចេក ឃុំត្នោត និងភូមិពារាម ឃុំពារាម និងបានដកហូតវត្ថុតាងមួយចំនួន!។
ជនសង្ស័យក្នុងប្រតិបត្តិការឃាត់ខ្លួននេះរួមមាន:
១- ឈ្មោះ ទូច តូតាល់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់) ដកហូតទូរស័ព្ទចំនួន ០១គ្រឿង។
២- ឈ្មោះ ម៉ៅ ឈីវឡាំង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរ មិនពិតប្រាកដរស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដក ហូតជំពាមកៅស៊ូចំនួន ០១ដើម និងទូរស័ព្ទចំនួន ០២គ្រឿង។
៣- ឈ្មោះ បេត បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់) ដកហូតទូរស័ព្ទចំនួន ០១គ្រឿង។
៤- ឈ្មោះ ម៉ៅ ឈីវឡុងភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន)។
៥-ឈ្មោះ ឯម សេងហុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន)។
៦- ឈ្មោះ សុន ប៊ុនណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានន់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន)។
៧- ឈ្មោះ ហៃ មករា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
៨- ឈ្មោះ មិន សារ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់) ដក ហូតកាំបិតចំនួន ០៣ដើម ពូថៅចំនួន ០២ដើម ដាវចំនួន ០១ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៩-ឈ្មោះ អ៊ុង ម៉េងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
១០- ឈ្មោះ ហ៊ុល សុខចាន់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន)។
១១- ឈ្មោះ ម៉ៅ ឧត្តុង្គ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង១១នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមជម្រាបថា ក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នបទល្មើសហាក់កក្រើកឡើងវិញទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រះចៅអធិការវត្តអង្គសឹង្ហ ស្ថិតក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី កាលពីពេលថ្មីនេះក៏លើកឡើងពីបញ្ហាបទល្មើសចោរចូលលួចសម្ភារក្នុងវត្តជាបន្តបន្ទាប់រហូតកាត់សោរចេតិយ៍ចូលលួចប្រាក់ដាក់ក្នុងធាតុទៀតផង! ។ ព្រះចៅអធិការវត្តបន្ថែមថា : ក្រៅពីលួចកាត់សោរទ្វារចេតិយ៍ ក្រុមជនសង្ស័យបានលួចរ៉ឺម៉ក លួចកាត់ខ្សែភ្លើង លួចរ៉ឺម៉កកង់បី កាត់សោរព្រះវិហារ និងកាត់សោរសាលាឆាន់ជាដើម! ៕










