ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ១.៥០០នាក់នៃនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

ចែករំលែក៖

ខេត្តសៀមរាប÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីចំនួន ១.៥០០នាក់នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។

ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យវិស័យអប់រំផ្នែកឯកជនចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យ សិក្សាដល់កម្រិតឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ មានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ សម្រាប់បណ្តុះបណ្តាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយ សមត្ថភាព មានឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ ដែលពួកគេ អាចធ្វើការងារ ព្រមទាំងអាចរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។

បើគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ មានអាយុគម្រប់ ២០ឆ្នាំគត់។ ដូច្នេះថ្ងៃនេះ ជាពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ១.៥០០នាក់ផង និងជាថ្ងៃអបអរសាទរពិធីខួបគម្រប់ ២០ឆ្នាំរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀផងដែរ សូមអបអរសាទរពិធីខួបគម្រប់ ២០ឆ្នាំរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀទាំងអស់គ្នា…។

ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង អប់រំ យុវជន និងកីឡា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានកំណត់ចក្ខុវិស័យ បេសកកម្ម ផែនការ យុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្តុះបណ្តាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សំដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print