តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ ប្រេងសាំងធម្មតា ឡើងថ្លៃ(៣០០៛) ៤,៣០០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត(ឡើងថ្លៃ ៦៥០៛) ៤,៩៥០រៀល/លីត្រ ចាប់អនុវត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ កក្កដានេះ! 

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ប្រេងសាំងធម្មតា ឡើងថ្លៃ(៣០០៛) ត្រូវលក់តម្លៃ ៤,៣០០រៀល ខណៈប្រេងម៉ាស៊ូត (ឡើងថ្លៃ ៦៥០រៀល) ត្រូវលក់ ៤,៩៥០រៀល។

 

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។

...

 

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ គឺត្រូវលក់ ៤,៣០០រៀល /លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤,៩៥០រៀល /លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕ ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print