សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំដោយជាប់ពាក់ព័ន្ធករណីប្រេីហិង្សា(វាយគ្នាទៅវិញទៅមក)បណ្តាលឲ្យភាគីម្ខាងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

 

ហេតុការណ៍ នេះបានកេីតឡេីងកាលពី វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦ នៅចំនុចផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ជនសង្ស័យ ឈ្មោះ ឆែម កែម ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ដេត សារុំ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកញ្ចក់ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតតាមការរៀបរាប់របស់បងប្អូនជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះនឹងជនសង្ស័យជាបងប្អូនសាច់ថ្លៃ នឹងគ្នាពួកគាត់ទាំងពីនាក់បានផឹកសុីជាមួយគ្នាតាំងពីម៉ោង៩ព្រឹករហូតមកដល់ល្ងាចម៉ោង៦នឹង៥០នាទីខែឆ្នាំដដែលពួកគ្នាបានឈ្លោះប្រកែកគ្នារឿងស្គាល់នាក់ធំនាក់តូចនៅកន្លែងការងារបន្ទាប់មកទៀត ពួកគាត់ទាំងពីរនាក់បានវាយគ្នាទៅវិញទៅមក(បាតដៃនិងដៃ) ហើយអ្នកភូមិនៅក្បែរកន្លែងកើតហេតុបាននាំគ្នាចាប់បំបែកពួកគាត់។ ក្រោយមកជនរងគ្រោះបានជិះម៉ូតូទៅផ្ទះវិញនៅឯ ភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ពេលទៅដល់ផ្ទះជនរងគ្រោះបានប្រាប់អ្នកផ្ទះគាត់ថា គាត់បានវាគ្នា ហើយគាត់មានអាការៈចុកៗដើមទ្រូង ហើយគាត់បានឱ្យក្រុមគ្រួសារជូនទៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹងប៉ុន្តែពេលដែលទៅដល់ពាក់កណ្ដាលផ្លូវជនរងគ្រោះលែងមាត់ក ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ ជនរងគ្រោះមានជំងឺប្រចាំកាយផងដោយមានជំងឺទឹកនោមផ្អែមនិងលើកឈាម។

 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖សុខាសែនជយ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print