ខេត្តកំពង់ឆ្នាំង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែកក្កដានេះថា ដោយទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៨:១៥នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអ.ហស្រុកទឹកផុសដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធ ហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់ ក្នុងបទល្មើសជាក់ស្តែង ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាកាន់កាប់អាវុធខុសច្បាប់។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១.ឈ្មោះ រឿន ចាន់ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិខ្វិត ឃុំក្បាលទឹក ស្រុកទឹកផុស និង២.ឈ្មោះ ស៊ុយ សារី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះរស់នៅ ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ថ្នាំញៀនខាងលើបានទិញពីឈ្មោះ សឿង សុី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៥៦ ដ.ច.ន/២៦ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ អុី សាវិញ បទជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ផលិត ឬធ្វើចរាចរណ៍អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ និងប្រឆាំងនឹងអ្នករាជការសាធារណៈ។
ទើបនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០នាទី កម្លាំងបានទៅធ្វើការឆែកឆេរលំនៅឋានរបស់ជនសង្ស័យខាង តែជនសង្ស័យបានដឹងខ្លួនមុន (រត់គេចខ្លួន) នៅតែប្រពន្ធ និងកូនប្រសារ ហើយបានធ្វើការឃាត់ខ្លួនតែម្ដង។
១.ឈ្មោះ ប៉ាង សុិង ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ជាប្រពន្ធ)និង២.ឈ្មោះ រ៉ន សារដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ (ជាកូនប្រសារ) រស់នៅភូមិច្រកកណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងបទ ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងកាន់កាប់រក្សាទុកនូវអាវុធខុសច្បាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
*ដកហូតវត្ថុតាងរួមមាន៖
១.ម្ស៉ៅក្រាមពណ៌សថ្លា មួយកញ្ចប់ ទំងន់ ០.២៣ក្រាម។
២.កាំភ្លើងកែច្នៃបាញ់ខ្យល់ ចំនួន០៧ដើម។
៣.អាវុធកែច្នៃបាញ់គ្រាប់ពិត AKអាកាចំនួន០៣ដើម (ខ្លី០២ដើម វែង០១ដើម)។
៤.ដាវកែច្នៃ ចំនួន៥ដើម
៥.ប្រដាប់ប្រដាប្រើប្រាស់ថ្នាំញៀនមួយចំនួន។
៦.ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយលឿង ស្លាកលេខ កំពង់ស្ពឺ-1AA.0809 មួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ការិយាល័យ











