សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា កាណាដា បានលុបចោលផែនការប្រារព្ធពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពាន Gordie Howe ជាមួយសហរដ្ឋអាមេរិក ដោយលើកឡើងពីការគំរាមកំហែងពាណិជ្ជកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ស្ពាន Gordie Howe តភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario របស់កាណាដា ជាមួយទីក្រុង Detroit រដ្ឋ Michigan របស់សហរដ្ឋអាមេរិក។ លោក Drew Dilkens អភិបាលក្រុង Windsor បានឱ្យដឹងថា ពិធីសម្ភោធកាត់ខ្សែបូ គ្រោងធ្វើឡើង នៅថ្ងៃទី២៤ ខែកក្កដា ជាមួយការរំពឹងទុកថានឹងមានវត្តមានក្រុមមន្ត្រីអាមេរិក រួមជាមួយកាណាដា។ បន្ទាប់មកនឹងបើកឱ្យចរាចរណ៍ឆ្លងកាត់ នៅថ្ងៃទី២៧ ខែកក្កដា។
លោកស្រី Gregor Robertson ដែលជាអ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងហេដ្ឋារចនាសម្ព័ន្ធកាណាដា បានបញ្ជាក់ក្នុងសារអ៉ីម៉ែលមួយ ថាដោយមានការគំរាមកំហែងផ្នែកពាណិជ្ជកម្ម ពីសំណាក់សហរដ្ឋអាមេរិក នាដើមសប្តាហ៍នេះ វាមិនសមទេដែលត្រូវរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាមួយគ្នា។ កាណាដា នៅតែប្តេជ្ញាបើកឱ្យចរាចរណ៍ឆ្លងកាត់ស្ពាន ក្នុងថ្ងៃទី ២៧ ខែកក្កដាដដែល ប៉ុន្តែធ្វើពិធីសម្ភោធជាមួយប្រជាជនកាណាដា នៅថ្ងៃទី ២៤ ខែកក្កដានោះ៕
រូបថត: Reuters










