អ្នកចាំទីជម្រើសជាតិអេស្ប៉ាញ Misa Rodriguez ដែលជាប្រធានក្រុម Real Madrid កាលពីរដូវកាលមុន បានចូលរួមជាមួយក្រុមបាល់ទាត់ស្ត្រី Arsenal ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីចំណាយពេល 6 ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ។ ក្លិបនៅក្របខណ្ឌអង់គ្លេស Women’s Super League (WSL) បានប្រកាសព័ត៌មាននេះកាលពីថ្ងៃពុធ។
Rodriguez វ័យ 27 ឆ្នាំ បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ 24 ប្រកួត និងជាសមាជិកក្រុមដែលបានឈ្នះពាន FIFA Women’s World Cup 2023 និងពាន UEFA Women’s Nations League 2024។
ក្នុងអំឡុងពេលលេងឱ្យ Real Madrid រយៈពេល 6 រដូវកាល នាងបានបង្ហាញខ្លួនសរុប 215 ប្រកួត។
Rodriguez បាននិយាយថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានក្លាយជាសមាជិករបស់ក្រុមកាំភ្លើងធំ និងចាប់ផ្តើមការប្រកួតប្រជែងថ្មីនេះ។ ខ្ញុំចង់ជួយក្រុមប្រជែងដណ្តើមពានរង្វាន់ផ្សេងៗ»។
ក្រុម Arsenal Women ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ 2 នៅពីក្រោយ Manchester City កាលពីរដូវកាលមុន នឹងចាប់ផ្តើមយុទ្ធនាការ Women’s Super League រដូវកាលថ្មី នៅពេលការប្រកួតបើករដូវកាលក្នុងខែកញ្ញា៕










