ខេត្តកោះកុង÷ មន្ត្រីនគរបាលស្រុកស្រែអំបិលឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែកក្កដានេះថាដោយទទួលបានបទបញ្ជាលោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាដាច់ខាតបង្រ្កាបឱ្យបានជនសង្ស័យដែលធ្វេីសកម្មភាពវាយទៅលេីប្រពន្ធបណ្ដាលឱ្យស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២២:០០នាទី លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស កម្លាំងវេនប្រចាំបញ្ជា និងកម្លាំងប៉ុស្ត៍រដ្ឋបាលដងពែងបង្រ្កាបករណីប្រើអំពើហិង្សាលើប្រពន្ធបណ្ដាលឲ្យបាត់បង់ជីវិត។
ជនសង្ស័យមានឈ្មោះយួន សម្បត្តិ ភេទប្រុស អាយុ ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
បច្ចុប្បន្នជនសង្ស័យត្រូវបានផ្នែកជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តកោះកុង ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










