ថ្ងៃនេះ Bloomberg TV និងផ្សាយសំឡេងពិតរបស់កម្ពុជាទៅកាន់ពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមការផ្សាយរបស់ទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅថ្ងៃនេះគឺជាខួប ១ឆ្នាំនៃព្រឹត្តិការណ៍ឈ្លានពានប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា និងថៃ ទើបទូរទស្សន៍ Bloomberg TV https://www.bloomberg.com/live/asia បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា ដោយផ្សាយចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

កម្មវិធីផ្សាយពិសេសនេះមានអញ្ជើញផ្តល់បទសម្ភាសន៍សំខាន់ៗជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

...

នៅក្នុងកិច្ចសម្ភាសន៍នឹងលើកយកប្រធានបទសំខាន់ៗជាច្រើនរួមមាន ស្ថានភាពតាមព្រំដែនកម្ពុជា–ថៃ ក្រោយបទឈប់បាញ់ ទំនាក់ទំនងអន្តរជាតិ ការវិនិយោគ ពាណិជ្ជកម្ម វិស័យថាមពល និងបញ្ហាសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលកំពុងទទួលការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print