ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកុងតឺន័របេីកបុកហេីយគេចខ្លួនបាត់។
ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង១២នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សើន សៅផល្លី ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ដៃខាងស្តាំ មានអាសយដ្ឋាននៅ ភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងហេីយបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូហេីយបន្តទៅមុខបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយគ្នា៕ដោយ៖សុខាសែនជ័យ










