ភ្នំពេញ ៖ បន្ទាប់ក្រោកពីទទួលទានដំណេក ទាំងព្រឹកព្រលឹម ដើម្បីហាត់ប្រាណ ការពារសុខភាព ! លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះមើល ត្រីពីផ្សារផែលើ ក្រុង-ខេត្តក្រចេះ! មើលពីការប្រមូលផលជលផល និងការលក់ដូររបស់បងប្អូនជីវករ ។
ត្រីក្អីមានសណ្ឋានដូចត្រីក្រាយនិងត្រីស្លាត។
លោករដ្ឋមន្ត្រីបញ្ជាក់ថា , ត្រីក្អី គឺជាឈ្មោះត្រីមួយប្រភេទ ពួកត្រីក្រាយ ស្លាត តែធំជាងត្រីស្លាត តូចជាងត្រីក្រាយ។ ត្រីប្រភេទនេះ មានប្រវែងដងខ្លួនអតិបរមា ១២០ ស.ម មាននៅក្នុងតំបន់ដែលមានល្បឿនទឹកហូរលឿន ល្អាងទឹកជ្រៅ និងចូលចិត្តទីជម្រក ដែលមានថ្មនៅស្រទាប់ក្រោម។ លោកបន្តថា, ត្រីប្រភេទនេះ មានច្រើននៅតាមដងទន្លេមេគង្គ លើកលែងតែដៃទន្លេ និងវាលល្បាប់ភក់។ វាស៊ីពពួកក្តាម កំពិល និងសត្វល្អិតជាចំណី។ វាពង-កូននៅក្នុងព្រៃលិចទឹក ៕
...
ដោយ : សិលា










