ភ្នំពេញ៖ ដោយសារតែខឹងម្តាយស្តីបន្ទោស យុវតីវ័យ១៧ឆ្នាំម្នាក់បានហៅម៉ូតូកង់បីជិះពីផ្លូវចោមចៅមកស្ពានកោះនរាលោតទឹកសម្លាប់ខ្លួនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចលេីស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសម្ដីស្ត្រីជាម្តាយយុវតីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានស្តីបន្ទោសឲ្យកូនតិចតួចក្រោយមកនាងក៏បានចេញពីផ្ទះបាត់ហើយមកហៅម៉ូតូកង់បីជិះចេញពីផ្លូវវេងស្រេងឆ្ពោះទៅស្ពានកោះនរាតែម្តង ។
បេីតាមម្ចាស់ម៉ូតូកង់បីបានឲ្យដឹងទៀតថា បន្ទាប់ពីរូបគាត់ជូនយុវតីរងគ្រោះមកដល់ក្នុងតំបន់កោះនរាភ្លាម នាងក៏បានឲ្យគាត់ដឹកនាងត្រឡប់ទៅផ្ទះវិញ ហើយបើកកាត់តាមស្ពានកោះនរា ខណៈពេលបើកឡើងដល់ពាក់កណ្តាលស្ពានស្រាប់តែយុវតីខាងលើលោតចេញពីក្នុងម៉ូតូកង់បីរួចហក់ចូលទៅក្នុងទន្លេលិចបាត់ទៅក្រោមតែម្តងទៅបន្សល់ទុកនូវស្បែកជើង១គូនិងទូរស័ព្ទមួយគ្រឿង។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានមកដល់និងយកសម្ភារៈរបស់យុវតីរងគ្រោះដែលមានស្បែកជើងនិងទូរស័ព្ទមួយគ្រឿងទៅរក្សាទុក៕
ដោយ ៖ ភារ៉ា ដង្កោ










