ភ្នំពេញ÷ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:១០នាទីយប់រំលងអធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា(ប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះលួចយកខ្សែរភ្លើង និងCOMPRESSOR ម៉ាសុីនត្រជាក់)។
មន្ត្រីនគរបាលខណ្ឌទួលគោកបាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំណុច ផ្លូវរថភ្លើង ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុច ផ្ទះលេខ៩២ ផ្លូវលេខ១១០ ក្រុម៥៤ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០០:១៥នាទីយប់រំលងអាធ្រាត ។
មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យឈ្មោះ ភាព ភ័ក្រ ហៅ ត្រឡាច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមានខ្សែរភ្លើងមួយចំនួន និង COMPRESSOR ម៉ាសុីនត្រជាក់ចំនួន០២(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយក) និងកន្ត្រៃយ៍ចំនួន០១(ជារបស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










