ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណៈម៉ូតូបុកជាមួយរថយន្តពេញទំហឹងនៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកនិងរថយន្ត TACOMAបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨:៣០ នាទីយប់ថ្ងៃទី២៦ខែកក្កដា ឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវជាតិលេខ ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក TACOMA មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AE-8742 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យមលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានបុរសរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាក ព្រៃវែង 1W-8547ឌុបគ្នាធ្វើដំណើរតាមម្ដាយផ្លូវជាតិលេខ ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈពេលកំពុងជិះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកចំពីមុខរថយន្តម៉ាកTACOMAយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗចំណែកឯភាគីតៃកុងរថយន្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុបានស្រមោល។

...

 

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print