សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឌឹម នី អភិបាលខេត្តស្ដីទី នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី កែវ សាវឿន អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ។

 

គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីអប់រំ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍ និងនីតិវិធីនៃការទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.) ក្នុងវិស័យសាធារណៈ ដោយផ្តោតលើរបបសំខាន់ៗចំនួនពីរ៖

ផ្នែកហានិភ័យការងារ៖ ការផ្តល់កិច្ចគាំពារ ការព្យាបាល និងការបង់ប្រាក់ប៉ះប៉ូវ នៅពេលដែលមានគ្រោះថ្នាក់កើតឡើងក្នុងពេលបំពេញការងារ ឬក្នុងពេលធ្វើដំណើររវាងគេហដ្ឋាន និងកន្លែងធ្វើការ។

ផ្នែកថែទាំសុខភាព៖ ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ដោយមិនអស់ប្រាក់ ព្រមទាំងប្រាក់ឧបត្ថម្ភមាតុភាពសម្រាប់មន្ត្រីរាជការ និងបុគ្គលិកជាស្ត្រី។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស. ខេត្តមណ្ឌលគិរី៕

...

ប្រភព ៖ រដ្ឋបាលខេត្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print