ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក» នារសៀលថ្ងៃទី២៧ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងពាណិជ្ជកម្ម នៅម៉ោង៣៖០០នាទីរសៀលថ្ងៃទី២៧ ខែកក្កដានេះ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក»។

ក្នុងសន្និសីទនេះរៀបចំឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមជម្រាបថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រទី២៤ ខែកក្កដា។

...

ដោយឡែក​សម្រាប់កម្ពុជាពន្ធគយថ្មីនេះ ក្នុងអត្រា១០% ទាបជាងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ដែលមានអត្រា ១២.៥%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print