បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០០និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉ន ចន្ទបញ្ញារ័ត្ន ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណី លួច នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹម ថេត (សាម៉ូម) ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ដែលបានធ្វើសកម្មភាពហែកជញ្ជាំងសង្ក័សីចូលលួចយកសម្ភារៈគ្រឿងកូនសោជួស ជុលរថយន្តនិងសម្ភារៈផ្សេងទៀតរបស់ជនរងគ្រោះ និងបានដកហូតវត្ថុតាងរួមមាន៖

១.កាំបិតប៉័ងតោប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ទួល្វីសកែច្នៃ ប្រវែង៣៥សង់ទីម៉ែត្រ ចំនួន០១ដើម, ៣. ដង្កាប់ ចំនួន០១ដើម, ៤.កូនកាំបិតបត់ប្រវែង២០សង់ទីម៉ែត្រ ចំនួន ០១ដើម, ៥.ផ្លែដែកឆាប ចំនួន០១ដើម, ៦.ក្បាលបាញ់ហ្គាស ចំនួន០១, ៧.កាបូបស្ពាយពណ៌ខៀវ ចំនួន០១, ៨.កាបូបស្ពាយ ពណ៌ក្រហមចំនួន០១, ៩.អំពូលសូឡា ចំនួន០១ឈុត (ប្រគល់ជូនជនរងគ្រោះវិញ), ១០.ដងរណាអាដែក ចំនួន០១ (ប្រគល់ជូនជនរងគ្រោះវិញ)។ ហើយនាំជនសង្ស័យមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការនិតីវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print