ខណ្ឌរដ្ឋបាលជលផលព្រៃវែង ចុះបង្ក្រាបឧបករណ៍នេសាទដោយខុសច្បាប់ដកហូតបានរបាំងព្រួលស្បៃមុងក្រឡាញឹកប្រវែង ៧៨០ម៉ែត្រ និងលូស្បៃមុងចំនួន ១៣មាត់

ចែករំលែក៖

ខេត្តព្រៃវែង៖ ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ កាលពីថ្ងៃម្សិលមិញ នៅចំណុចជ្រោយព្រែកចាប ស្ថិតក្នុងភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយដកហូតបានរបាំងព្រួលស្បៃមុងក្រឡាញឹកប្រវែង ៧៨០ម៉ែត្រ និងលូស្បៃមុងចំនួន ១៣មាត់។

ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង និងលោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ រួមជាមួយមន្ត្រីជលផល បានចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចខាងលើ ដោយដកហូតបានលូស្បៃមុងចំនួន ១៣មាត់ របាំងព្រួលស្បៃមុងប្រវែង ៧៨០ម៉ែត្រ និងបង្កោលចម្រឹងចំនួន ២៦០ដើម។

បន្ទាប់ពីចុះរុះរើឧបករណ៍នេសាទដោយខុសច្បាប់រួច សមត្ថកិច្ចជំនាញបានចាក់លែងកូនត្រីប្រមាណ ២៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីបន្តការអភិរក្ស និងបង្កើនធនធានជលផល៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print