រថយន្តបេីកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ត្រូវបានកងសង្គ្រោះ៧១១កងពលតូចលេខ៧០ដឹកកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ ខណៈជិះម៉ូតូទៅធ្វើការជួបគ្រោះថ្នាក់ចរាចរណ៍ជ្រុលបុករថយន្តពីចំហៀងពេលឆ្លងផ្លូវ។

 

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមមហាវិថីស៊ី ជីនពីងត្រង់ចំណុចប្រឡាយតាហោ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះឈ្មោះហេង បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1AE-3057 ចេញពីផ្ទះនៅខណ្ឌសែនសុខ ឆ្ពោះទៅធ្វើការនៅការដ្ឋានសំណង់ម្ដុំរង្វង់មូលកួរស្រូវ ដោយធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានវាក់ជាមួយរថយន្ត១គ្រឿងម៉ាកAsia Towner SDX ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ2C-5105 ដែលកំពុងបើកបរចេញពីផ្លូវប្រឡាយតាហោ ឆ្លងមហាវិថីស៊ី ជីនពីងក្នុងទិសដៅពីលិចទៅកើត ហើយគេចអត់ទាន់ក៏បុកចំទ្វារមុខខាងឆ្វេងរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្រ្គោះ៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះសុមៈ ដើម្បីសង្រ្គោះបន្ទាន់ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ និងនគរបសលចរាចរណ៍ខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print