សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាប់ចោទជនជាតិចិន និងមីយ៉ាន់ម៉ា ដាក់ ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ និងហាមឃាត់ចំពោះការចូលស្នាក់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការ ដើម្បីប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ១៤៥២ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។

 

ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមលេខ ២៧៦/២១ ក្រ៥ ‘ឋ” ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ ជាជនជាតិចិន ដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យជា ប្រាក់ ចំនួន ៤០.០០០.០០០ រៀល ពីបទ ផលិតរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិ៣ សង្កាត់លេខ១, ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី អំឡុងដើមខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោស តាមមាត្រា៣៩ កថាខណ្ឌទី៥, មាត្រា៤៧ កថាខណ្ឌទី៤, មាត្រា៤០ កថាខណ្ឌទី៧, មាត្រា៤៨ កថាខណ្ឌទី៦, មាត្រា៤៥ និងមាត្រា៥៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

 

រីឯជនជាប់ចោទពីរនាក់ទៀត (ជនជាតិចិន និងមីយ៉ាន់ម៉ា) ដែលបានចូលរួមសមគំនិតក្នុងអំពើផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសដាក់ ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០.០០០.០០០ រៀល។ ជនជាប់ចោទទាំងពីរនាក់នេះ ក៏ត្រូវបានហាមឃាត់ចំពោះការចូល និងស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រ កម្ពុជា ស្ថាពរ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារចប់។

...

 

ដោយឡែក វត្ថុចាប់យកដែលជាគ្រឿងញៀន ត្រូវបានរឹបអូសដើម្បីបំផ្លាញចោល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print