នគរបាលឃាត់ខ្លួនជនងប់ល្បែង និងក្មេងទំនើងតាមភូមិ ជាង៤០០នាក់ ក្នុងខែកក្កដា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើង និងជនងប់ល្បែងជាច្រើនករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍មួយខែចុងក្រោយនេះ សម្រាប់បទល្មើសក្មេងទំនើង សមត្ថកិច្ចបង្ក្រាបបានសរុប៨៥ករណី ឃាត់ខ្លួនក្រុមក្មេងទំនើង៣១៤នាក់ ដោយបញ្ជូនពួកគេទាំងនោះទៅកាន់តុលាការចាត់ការតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ 

ចំពោះករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន២៤ករណី និងឃាត់ខ្លួនមនុស្ស៩៥នាក់ ក្នុងនោះ២៧នាក់បញ្ជូនទៅតុលាការ ចំណែក៦៨នាក់ទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ខណៈជនមួយចំនួនទៀតបានគេចខ្លួន។

ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសង ក្នុងខែកក្កដានេះ ភាគច្រើនកើតមាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ស្វាយរៀង ត្បូងឃ្មុំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print