លោក សួស ប្រាថ្នា ប្រជុំពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប

ចែករំលែក៖

សៀមរាប ៖ នៅព្រឹកថ្ងៃស្រុក ទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប ជាមួយលោកស្រី

ម៉ននី រង្សី អភិបាលរងខេត្ត តំណាងរបស់លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅសាលប្រជុំធំសាលាខេត្តសៀមរាប។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១៣គោលដៅ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យរៀបចំដេនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាសណ៨០រូប។ 

  

ការចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញចូលតែមួយ ជាពិសេសសេវារដ្ឋបាលក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះ គឺជាការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឯកភាពចាត់ឱ្យមានក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព និងបញ្ហាប្រឈមការផ្តល់សេវារដ្ឋបាលជាក់ស្តែង និងប្រមូលរាល់មតិយោបល់ សំណូមពរនានា ដើម្បីរួមគ្នាដាក់ចេញនូវវិធានការគន្លឹះៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ 

...

សូមជម្រាបជូនថា គិតមកដល់ត្រឹមនេះ ក្រុមការងារអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវាបានចំនួន ៥រាជធានី ខេត្តរួចហើយ ហើយខេត្តសៀមរាបនេះ ជាខេត្តគោលដៅទី៦របស់ក្រុមការងារ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print