អាណោចអាធ័មណាស់! ជិះម៉ូតូឌុបគ្នាទៅបុករថយន្តដឹកដីពីក្រោយបណ្ដាលឱ្យស្លាប់ទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ជាជាងជួសជុលរថយន្ត បានជិះម៉ូតូឌុបគ្នាជ្រុលទៅបុកជាមួយនឹងរថយន្តប្រភេទដឹកដីពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់នៅកន្លែងកេីតហេតុ ដោយបង្កឡេីងកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវ១០៤ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងគ្មានផ្លាកលេខឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៤ ទិសដៅលិចមកកេីត លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកផ្ទប់ជាមួយនឹងរថយន្តប្រភេទបែនដឹកដីចំពីក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះទាំង២នាក់បោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកេីតហេតុ ចំណែកម៉ូតូផ្នែកខាងមុខបានខូចខាតទាំងស្រុង ភ្លាមនោះអ្នកបើករថយន្តដឹកដីបានបេីករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោរចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ។ ចំណែកឯសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print