រថយន្តកាមរីហាយប្រ៊ីដបើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត camry ហាយប្រ៊ីដ ១គ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករះម៉ូតូចំនួន២គ្រឿងដែលធ្វើដំណើរនៅពីមុខបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់និងស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្តបានបែរត្រឡប់ក្រោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក camry ហាយប្រ៊ីដពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2T-6882 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើដោយអ្នកបើកខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករះពីក្រោយម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HY-9556ជិះដោយនារីម្នាក់រងរបួសស្រាល ចំណែកម៉ូតូ១គ្រឿងទៀតម៉ាក winner ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LR-8550 ជិះដោយបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ រីឯរថយន្តបង្កហេតុបានបួងចង្កូតត្រឡប់ក្រោយវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

...

 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣សួរនាំបន្ត រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ឲ្យចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print