ព្រះសង្ឃ៣អង្គគង់នៅវត្ដក្នុងខេត្ដតាកែវលួចដេីរលេងយប់មកជាប់ដៃសមត្ថកិច្ចខេត្ដកំពង់ស្ពឺ

ចែករំលែក៖

ខេត្ដកំពង់ស្ពឺ÷ ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ លោកវរ​សេនីយ៍ឯក​ ចន​ សុភីត​ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានបញ្ជា កំលាំងន​គ​របាលជំនាញ​ចុះសហការដឹកនាំកំ​លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១​៥ប៉ុស្ដិ៍​ ល្បាតក្នុងភូមិសាស្រ្ដសំដៅលេីការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម​ អនុវត្ដគោល​នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព​ នាយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ៤​រោច ខែទុតិយាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព.​ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២ ខែសី​ហា ឆ្នាំ ២០២៦​ កំលាំងជំនាញនៃអ​ធិ​ការដ្ឋានស្រុកបសេដ្ឋត្រួ​ត​ពិ​និត្យនិងឃាត់ក្រុមក្មេងដេីរដាច់យ​ប់ប្រ​សេចប្រសាចតាមដងផ្លូវសា​ធា​រណៈ​ ចំនួន៦ក្រុមសរុប ១៣​អង្គ/នា​ក់​ ម៉ូតូ៨គ្រឿង (ក្នុងនោះសង្ឃ ៣​អង្គ​)​៖

ក្រុមទី១មានគ្នា ២នាក់ ម៉ូតូ១គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិលមានឈ្មោះ សុិន ចាន់ធូ ប្រុស ១៩ឆ្នាំ នៅភូមិតាម៉ឺន ឃុំទួលអំពិលនិ ងព្រុំ វិចិត្រ ប្រុស​ ២២ឆ្នាំ នៅភូមិ កាប់នឹម ឃុំខ្វាវ ស្រុកសំរោង​ ស្លាកលេខភ្នំពេញ 1AF 0204។

ក្រុមទី២ មានគ្នា៣នាក់ ម៉ូតូ២គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ភូមិត្រពងខ្យង ឃុំទួលអំពិល ឃាត់ខ្លួនជា ចំរ៉ុង ប្រុស ១៩ឆ្នាំ នៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ,ឈ្មោះ សុច វិសាល ប្រុស ១៩ឆ្នាំ នៅភូមិអង្គក្តី ឃុំទួលអំពិលនិង កូ រ៉ាវី ប្រុស ១៧ឆ្នាំ នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង និងម៉ូតូស្លាកលេខ កំពង់ស្ពឺ 1AB-3796និង
ស្លាកលេខភ្នំពេញ 1LP-0078។

ក្រុមទី៣ តែ១នាក់ ម៉ូតូ១គ្រឿង ឃាត់នៅ ចំណុចផ្លូវលេខ១៤៥ ក្នុងភូមិត្រពងខ្យង ឃុំទួលអំពិល ឈ្មោះ​ ហូ ទីវ ប្រុស ១៥ឆ្នាំ នៅភូមិត្រពាំងយួន ឃុំខ្វាវ ស្រុកសំរោ​ង ស្លាកលេខ ភ្នំពេញ 1LX 5643 ។

ក្រុមទី៤តែ១នាក់ ម៉ូតូ១គ្រឿង ឃាត់នៅចំណុចប្រឡាយ ភូមិត្រពាំងទន្លាប់ ឃុំទួល​អំពិល ឈ្មោះរី វិសិទ្ធ ប្រុស ១៧ឆ្នាំ នៅភូមិ អង្គខ្វាវ ឃុំខ្វាវ ស្រុកសំរោង ស្លាកលេខភ្នំពេញ 1MP-3017។

ក្រុមទី៥មានគ្នា ៥នាក់ ម៉ូតូ២គ្រឿងឃាត់ចំណុចលើផ្លូវកៅស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន មានឈ្មោះ ញាន មេសា ប្រុស ២០ឆ្នាំ នៅភូមិធន់មន់ ឃុំបារាយណ៍ ក្រុងដូនកែវ,មុត ខេតា ប្រុស ១៨ឆ្នាំ នៅ ភូមិស្រែ ឃុំលាបូរ ស្រុកត្រាំកក់,ឈ្មោះ ជា ចិត្ត្រា ១៩ឆ្នាំ សង្ឃ,ឈ្មោះ ឃុត ប៊ុនលាភ ១៩ឆ្នាំ សង្ឃ​ នៅវត្ដលាចបូរ,ឈ្មោះ ផន សុខអភិរ័ក្ស ២១ឆ្នាំ សង្ឃ នៅវត្តអង្គរមេត្រី ដោយប្រើប្រាស់ម៉ូតូស្លាលេខលេខភ្នំពេញ1JQ 33 06និងលេខតាកែវ 1G-1930។

ក្រុមទី៦ តែ១នាក់ ឃាត់នៅផ្លូវកៅ​ស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន ឈ្មោះ ងឿន តាំងអ៊ួយ​ ប្រុស ២៧​ឆ្នាំ​ ភូមិដីក្រហម ឃុំនិទាន​ លេខ​ កំពង់ស្ពឺ1Z-5029។

ចំពោះមុខសញ្ញាក្មេង៦ក្រុម យកម​កសួរនាំនិងស្រាវ​ជ្រាវរកករណី​ពា​ក់ព័ន្ធ​អញ្ជេីញអាណាព្យាបាលម​ក​ធ្វើកិច្ចសន្យាអប់រំ​ កោសក់​ ដក​ហូ​ត​ម៉ូតូរក្សាទុករយៈពេល​៩០​ថៃ្ង​ ចំ​ណែ​កសង្ឃ​៣អង្គ​ ដែលលួច​ចេញពីវត្ដ​ដេីរ​លេ​ង​ប្រាកចាក​និងខុសច្បាប់ព្រះវិន័យសង្ឃប្រគល់ជូនការិ​យា​ល័យធម្មការនិងសាសនាចំណា​ត់​ការ​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print