ក្លិបបាល់ទាត់បារាំង Paris Saint Germain ចាប់ដៃគូជាមួយក្រុមហ៊ុន Google លើបច្ចេកវិទ្យា AI

ចែករំលែក៖

ក្លិប Paris Saint Germain (PSG) ដែលជាម្ចាស់ជើងឯកបាល់ទាត់បារាំងបច្ចុប្បន្ន និងជាម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប European Champions League រដូវកាលមុន បានចុះកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុន Google នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃចន្ទ។

ក្លិប PSG បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា Google Gemini នឹងក្លាយជាជំនួយការ AI ផ្លូវការរបស់ PSG ខណៈដែល Google Pixel នឹងក្លាយជាទូរស័ព្ទស្មាតហ្វូនផ្លូវការរបស់ PSG។

PSG ក៏នឹងរៀបចំឱ្យមានទីតាំង Google Space មួយនៅក្នុងពហុកីឡដ្ឋាន Parc des Princes របស់ខ្លួនក្នុងទីក្រុងប៉ារីសផងដែរ។

ក្រុមកីឡាបាល់ទាត់ និងវិស័យកីឡាជារួម កំពុងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវាយតម្លៃទិន្នន័យ និងបង្កើតមាតិកាសម្រាប់បណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។

កាលពីឆ្នាំ ២០២៥ លីគកំពូលអង់គ្លេស English Premier League និងក្រុមហ៊ុន Microsoft បានប្រកាសពីកិច្ចព្រមព្រៀងដៃគូរយៈពេល ៥ ឆ្នាំ ដែលក្នុងនោះកម្មវិធី Copilot របស់ Microsoft នឹងត្រូវយកមកប្រើប្រាស់នៅលើប្រព័ន្ធឌីជីថលរបស់លីគ ដើម្បីផ្តល់នូវព័ត៌មានពិត និងស្ថិតិយ៉ាងរហ័សអំពីការប្រកួតនានា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print