ខេត្តកំពង់ចាម÷នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលពី ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់
-របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៣០០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម
នៅចំណុចតាមដងទន្លេមេគង្គភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ៥មាត់
-របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១២៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម
នៅចំណុចក្នុងព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕
...












