គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ចុះធ្វើប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ០៤កន្លែង (រដ្ឋបាលចំហ ០៣កន្លែង និងទីតាំង Online Scam ០១កន្លែង)

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ចុះធ្វើប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ០៤កន្លែង (រដ្ឋបាលចំហ ០៣កន្លែង និងទីតាំង Online Scam ០១កន្លែង)។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយ លោក រ៉េត រក្សា អភិបាលរងក្រុង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ០៤កន្លែង (រដ្ឋបាលចំហ ០៣កន្លែង និងទីតាំង Online Scam ០១កន្លែង)។ 

ប្រតិបត្តិការនេះ មានការចូលរួមពី លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកនាយការិយាល័យប្រឆាំងបទល្មើស លោក សំ សំ អុល អធិការ និងលោកអធិការរងនគរបាលក្រុង លោកមេបញ្ជាការរង និងលោកនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអនុភូមិបាវិតកណ្តាល។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជាលទ្ធផលនៃការត្រួតពិនិត្យនៅតាមទីតាំងទាំង ០៤ ក្រុមការងារបានពិនិត្យ និងរកឃើញជនបរទេសសរុបចំនួន ៤៦ នាក់ (ស្រី ១១ នាក់) ដែលរួមមាន ជនជាតិវៀតណាម ៣៨ នាក់ (ស្រី ៧ នាក់) និង ជនជាតិចិន ៩ នាក់ (ស្រី ៤ នាក់)។

ក្នុងចំណោមជនបរទេសទាំងអស់នោះ ក្រុមការងារបានរកឃើញជនជាតិវៀតណាមចំនួន ០៩ នាក់ (ស្រី ០១ នាក់) នៅទីតាំងទី៤ ជាប់សង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ កុំព្យូទ័រយួរដៃ (Laptop) និងស៊ីមកាត។ ដោយឡែក ជនបរទេសផ្សេងទៀតត្រូវបានពិនិត្យឃើញថាមានលិខិតឆ្លងដែន និងការស្នាក់នៅត្រឹមត្រូវ។

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះទីតាំងបន្ទប់ជួលចំនួន ០៥ (បន្ទប់លេខ C1, C2, C3, C5 និង B3) ក្រុមការងារបានសម្រេចបិទជាបណ្តោះអាសន្នដើម្បីបន្តការស្រាវជ្រាវ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print