ភ្នំពេញ ៖ រថយន្ត toyota prius មួយគ្រឿងសង្ស័យតៃកុងស្រវឹង បេីកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៧១ ក្បែរនឹងច្រកចូលវត្តដំបូកខ្ពស់ ស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BS-8337បើក តាមបណ្តោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។
...
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










