សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ថាការទំនាក់ទំនងជាមួយមេដឹកនាំកំពូលរបស់ប្រទេស លោក Mojtaba Khamenei មានការលំបាកជាខ្លាំងក្នុងពេលបច្ចុប្បន្ន។
លោក Mojtaba Khamenei ដែលបានរងរបួសក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានបង្កទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាមកទល់នឹងសព្វថ្ងៃ មិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយទេ ចាប់តាំងពីរូបលោកបានឡើងស្នងតំណែងជាមេដឹកនាំកំពូលអ៉ីរ៉ង់បន្តពីឪពុករបស់លោកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ «ក្នុងពេលនេះ វាជាការដ៏លំបាកដើម្បីទំនាក់ទំនងជាមួយរូបលោក (Mojtaba Khamenei)។ ប៉ុន្តែមិនថាយ៉ាងណានោះទេ វត្តមានរបស់លោកគឺជាពិតជាប្រភពថាមពលដ៏អស្ចារ្យដែលលើកទឹកចិត្តឱ្យពួកគេបន្ត ធ្វើដំណើរឆ្ពោះទៅមុខ»។ នេះជាការគូសបញ្ជាក់របសលោក Pezeshkian។
ជាច្រើនខែមកនេះ ការទំនាក់ទំនងជាមួយលោក Mojtaba Khamenei ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍សរសេរដោយដៃផ្ទាល់តែប៉ុណ្ណោះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ការមិនបង្ហាញខ្លួនរបស់មេដឹកនាំកំពូលក្នុងពេលដែលអ៉ីរ៉ង់កំពុងធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកបានបង្កឱ្យមានការសង្ស័យអំពីទំនាក់ទំនងរបស់លោកជាមួយក្រុមមន្ត្រីកំពូលៗដទៃទៀតរបស់ អ៉ីរ៉ង់។ យ៉ាងណាក៏ដោយ លោក Pezeshkian បានអះអាងថារូបលោកបានបើកកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក Mojtaba Khamenei៕

រូបថត:tuoitre









