មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកអាម៉េរិក មកកម្ពុជា ស្វែងរកការពង្រឹងទំនាក់ទំនង «យោធា»ជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការចុះផ្សាយរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា លោកឧត្តមនាវី Steve Koehler មេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់អាម៉េរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដើម្បីពិភាក្សាពីវិធីសាស្ត្រក្នុងការដែលអាម៉េរិក អាចជួយគាំទ្រដល់ការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទសកម្ពុជា។

 

ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកនៅកម្ពុជា បានទទួលស្វាគមន៍ លោកឧត្តមនាវី Steve Koehler មេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់អាម៉េរិក មកកាន់កម្ពុជា ដើម្បីពិភាក្សាពីវិធីសាស្ត្រក្នុងការដែលសហរដ្ឋអាម៉េរិក អាចជួយគាំទ្រដល់ការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទសកម្ពុជា។

...

 

ជាមួយគ្នានេះ ទូតអាម៉េរិក ក៏បានអះអាងថា អាម៉េរិក និងកម្ពុជា កំពុងរួមគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ដែលគាំទ្រដល់«សន្តិសុខ» ក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និង រួមចំណែកដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសន្តិសុខ និងវិបុលភាពកាន់តែប្រសើរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print