នគរបាលស្រុករតនមណ្ឌលសហការបង្រ្កាបករណីរំលោភ​លើទំនុកចិត្តយ​ក​ម៉ូតូឃាត់ខ្លួនជនសង័្សយម្នាក់

ចែករំលែក៖

ខេត្តបាត់​ដំ​បង÷កាលថ្ងៃទី៦ខែ សីហា ឆ្នាំ២០២៦ មា​ន​ករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ)​ ស្ថិតនៅចំណុចផ្ទះសំណាក់ផ្ទះតូចស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុ​ករតនមណ្ឌល ខេត្តបាត់ដំបង​ ករណី​នេះបង្កដោយជន

ស​ង័្ស​យ​ឈ្មោះហឿន ពេជ្រ ភេទប្រុសអាយុ​២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកំពង់​ទូក ឃុំមាន​ជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង​ ខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះអ៊ូ សុភឿន ភេទប្រុស​ អាយុ២​១​ឆ្នាំ​ រស់នៅភូមិតានូន ឃុំមាន​ជ័យស្រុកសំឡូត ខេត្តបាត់​ដំ​បងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខៀវស៊េរីឆ្នាំ2025 ពាក់ផ្លាក​លេខបាត់ដំបង1AY​-02 75 ជិះយកទៅបាត់។ 

ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយស្របតាមអនុសាសន៍របស់នាយឧត្តមសេនី​យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការនៃស្នងការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ​ ផា​ន់​ ឡុង​ អ​ធិការស្តីទីនគរ​បា​លស្រុករត​នមណ្ឌ​ល​ បានដឹក​នាំកម្លាំងផ្នែក​ជំនាញព្រហ្មទណ្ឌ​រួមជា​មួយកម្លាំងប៉ុស្តិ៍ផ្លូវ​មាស និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិ​ការនគរបាលស្រុកថ្មគោល​បានស្រាវជ្រាវរហូតឃាត់ខ្លួនជន​ស​ង្ស័​យខាងលេីនិងដកហូតបានម៉ូតូជនរងគ្រោះមកវិញនៅថ្ងៃដដែល។ 

ជនសង្ស័យបានឆ្លើយសារភាពថាគេពិតជាបានធ្វេីសកម្មភាពខ្ចីម៉ូតូខាងលេីនៅកន្លែងផឹកស៊ីជិះ​យក​ទៅលក់តែលក់មិនបាន​នោះទេ។ 

 បច្ចុប្បន្នជនសង្ស័យកំពុងរៀបចំសំ​ណុំ​រឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់​ រីឯម៉ូតូប្រគល់ជូនម្ចាស់វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print