លោក សក្កដា ប្រើប្រាស់គ្រឿងញៀន បើកបរថយន្តបុករថយន្ត២គ្រឿង ថយក្រោយកិនម៉ូតូ ស្លាប់កូន របួសម្ដាយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ លោក សក្កដា ប្រើប្រាស់នូវសារធាតុញៀន បើករថយន្តបុករថយន្តមួយគ្រឿងហើយ មិនទទួលខុសត្រូវ ព្យាយាមបើកថយក្រោយទៅបុករថយន្តមួយគ្រឿងទៀត មិនឈប់ បន្តថយក្រោយទៅកិនម៉ូតូzoomer ផ្ទប់ខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់កូនស្រី ម្តាយរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី០៧ ខែសីហ ឆ្នាំ២០២៦ នៅតាមផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបឋមបានឱ្យដឹងថា លោក សក្កដា បានបើករថយន្ត BYD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-4874 ក្នុងសភាពស្រវឹង បានបើកទៅបុកពីក្រោយរថយន្តមួយគ្រឿង ហើយមិនទទួលខុសត្រូវ ភ្លាមៗកម្លាំងអាវុធហត្ថ ប្រចាំក្បែរនោះជួយ សម្រួលចរាចរណ៍ និងឃាត់កុំឱ្យបើកបន្តទៅទៀត ស្រាប់តែថយក្រោយមួយទំហឹងទៅបុក រថយន្តមួយគ្រឿងទៀត ទោះជាហាមឃាត់ ឱ្យឈប់ តែមិនស្តាប់ នៅបន្តបើកថយក្រោយទៅបុកកិនម៉ូតូ Zoomer បណ្តាលឱ្យស្លាប់ក្មេងស្រី អាយុ១៣ឆ្នាំ ម្តាយរងរបួសធ្ងន់ ។ ស្ត្រីរងគ្រោះរបួសធ្ងន់មានឈ្មោះ ពៅ ចាន់ណា អាយុ៣៤ឆ្នាំ ជាស្រ្តីម៉េម៉ាយ ។

តាមប្រភពមួយទៀត ជនបើករថយន្តបង្ក

ពេលដែលសមត្ថកិច្ចឃាត់នាំយកទៅប៉ុស្តិ៍ ធ្វើតេស្តជាតិស្រវឹង ជាលទ្ធផល ពុំមានជាតិអាល់កុលទេ តែមានសារធាតុញៀន អាចសន្និដ្ឋានបានថា ជនខាងលើស្រវឹងថ្នាំញៀន ទើបបើករថយន្តបង្កគ្រោះថ្នាក់បែបនេះ ។

ករណីខាងលើ កម្លាំងសមត្ថកិច្ច ទាំងប៉ុស្តិ៍រដ្ឋបាល ជំនាញខណ្ឌ និងកម្លាំងនគរបាលចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

តែទោះបីយ៉ាងករណីខាងលើនេះ សារព័ត៌មានត្រយងញវសី នឹងធ្វើបច្ចុប្បន្នភាពបន្ត ប្រសិនបើមានការឆ្លើយតប បែបណាមួយនោះ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print