អគ្គិភ័យឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ខាតបង់គិតជាទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ លំនៅ​ឋាន​១ខ្នង ដែល​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ត្រូវ​បាន​ព្រះ​អគ្គី​លេប​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ០៨ សីហា នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​ខ្លះ​ថា ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី រីឯ​ខ្លះ​ទៀត​ថា ផ្ដើម​ចេញពី​ភ្លើងធូប​។

សមត្ថកិច្ច​ប្រាប់ថា ម្ចាស់ផ្ទះ​ឈ្មោះ វែ​ន អុក ភេទ​ស្រី​អាយុ​៧០​ឆ្នាំ​។ ផ្ទះ​របស់​គាត់​សាងសង់​ពី​ឈើ​ផ្នែក​ខាង លើ ប្រក់​ស័ង្កសី រីឯ​ផ្នែក​ខាងក្រោម​ធ្វើ​ពី​ថ្ម ដែល​មាន​ទំហំ ០៩​ម៉ែត្រ x១១​ម៉ែត្រ​ ។ អគ្គី​ភ័យ​បាន​ចាប់ផ្ដើម​ពី​ផ្នែក​ខាងលើ​មុន ហើយ​បាន​បង្ក​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ​តែ​ម្ដង​។

មានការ​អះអាង​ផ្ទុយ​គ្នា ចំពោះ​ដើមចម​ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង​។

អ្នក​ភូមិ ឬ សាក្សី ដែល​ចូល​ជួយ​អន្តរា​គមន៍និយាយ​ថា អគ្គី​ភ័យ​នេះ​ផ្ដើម​ចេញពី​«​ភ្ភ្លើងធូប​» ដែល​ម្ចាស់​ផ្ទះ​​បាន​ដុត​នៅ​លើ​ផ្ទះ ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ របាយ​ការ​ណ៏​សមត្ថកិច្ច ដែល​ទំ​ន​ង​ស្រង់​សម្ដី​ម្ចាស់ផ្ទះ បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គី​ភ័យ​នេះ​ទំនង​ផ្ដើម​ចេញពី​ការ​ទូ​ស្សេ​ខ្សែ​ចរន្តអគ្គិស​នី​នៅ​ខាងលើ​ផ្ទះ​។ ដូច្នេះ​ហើយ​ទើប​អណ្ដាតភ្លើង​ឆេះ​យ៉ាង​ខ្លាំង​នៅ​ក្នែ​ក​ខាងលើ​។ ប៉ុន្តែ​យ៉ាង ណា គេ​ឃើញ​អ្នក​ភូមិ​រាប់​សិប​នាក់​បាន​ប្រឹងប្រែង​ជួយ​ពន្លត់ភ្លើង​ដ៏​កាច​សាហាវ​នេះ មុន​ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​ចូល​ដល់​អន្តរា​គម​ន៏​។

បើ​តាម​សាក្សី បាន​និយាយ​ថា ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​មុន​ដំបូង​នៅ​ខា​លើ​ផ្ទះ ដែល​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ប្រើ​ទឹក​ជះ​ពន្លត់ ទើប​គេ​មិន​អាច​ទប់ទល់​បាន​។ កម្លាំង​ព្រះ​អគ្គី ឆេះ​កាន់តែ​ខ្លាំង​រាល់​ចុះ​មក​ខាងក្រោយ សូ​ម្បី​តែ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច ក៏​ពិបាក​ក្នុង​ការ​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ​។

...

​ម្ចាស់ផ្ទះ​​រង​គ្រោះបាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ទាំងអស់ ទាំង​នៅ​ខាងលើ និងខាងក្រោម ត្រូវ​អគ្គី​ភ័យ​លេប​យក​អស់​ស្ទើរ​ទាំងស្រុង​។ បើ​តាម​​ម្ចាស់ផ្ទះ​​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រៅពី​ខូចខាត​អស់​ផ្ទះ​ដ៏​ធំ​០១​ខ្នង ទ្រព្យ សម្បត្តិ សម្ភារៈប្រើប្រាស់នានា និង ម៉ូតូ​០១​គ្រឿង​ក៏​ក្លាយជា​ផេះ​ដែរ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លា​អា​មេ​រិ​ក តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print