ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ៖ លិខិតផ្លូវការឆ្លើយតប ទៅ លោក រ៉ុង ឈុន ! លោកបានបញ្ជាក់ថា ៖ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានពិនិត្យ សិក្សា និងស្រាវជ្រាវលើលិខិតស្នើសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធលោក រ៉ុង ឈុន រួចមក, ក្រសួងយុត្តិធម៌ បានពិនិត្យ និងបានធ្វើការឆ្លើយតបទៅលោក រ៉ុង ឈុន ដូចមានលិខិតភ្ជាប់មកជាមួយ។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បន្តថា ៖ ខ្ញុំក៏សូមជម្រាបផងដែរថា លិខិតឆ្លើយតបរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ញើទៅលោក រ៉ុន ឈុន ត្រូវបានតំណាងរបស់លោក គឺលោកស្រី ព្រំ ចន្ថា ដែលអះអាងថាជាសហការី របស់លោក រុង ឈុន បានមកទទួលលិខិតនៅរដ្ឋបាលក្រសួងយុត្តិធម៌ នៅរសៀលនាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៣:០០នេះរួចហើយ។
ជូនសាធារណជនមេត្តាជ្រាបជាព័ត៌មាន!










