ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។
ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០១និង០៨នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបញ្ជូនទៅមន្ទីរពេទ្យមានឈ្មោះ គឹម វីរេះ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសផ្ទៃមុខនិងបាក់កជេីងខាងស្តាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជន៣នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលបុករ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឲ្យដួលរងរបួសបាក់ជេីងម្នាក់ ចំណែក២នាក់ទៀតរបួសស្រាល ភ្លាមនោះម៉ូតូសណ្តោងរ៉ឺម៉កបានបេីកបន្តទៅមុខបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមៈ ៕












