ភ្នំពេញ ៖ យុវជនម្នាក់ចេញពីខេត្តសៀមរាបដេីម្បីមកធ្វេីការសំណង់ជាមួយឪពុកនៅភ្នំពេញ បាន២ថ្ងៃបែរជាបាត់ខ្លួនមិនដឹងទៅណា ម្តាយឪពុកកាន់រូបថតដេីររកគ្រប់ទីកន្លែងនឹងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។
យុវជនដែលបានបាត់ខ្លួនមានឈ្មោះ តេង សីហា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណេីតនៅខេត្តសៀមរាប ។
តាមសម្តីឪពុកម្តាយបានឲ្យដឹងថា កូនរបស់គាត់ចេញពីខេត្តសៀមរាប មកដល់ភ្នំពេញកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដោយស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីមកធ្វេីការងារសំណង់ជាមួយឪពុក ។ លុះថ្ងៃទី៩ ខែឆ្នាំដដែល កូនរបស់គាត់ក៏បាត់ពីបន្ទប់ជួល មិនដឹងទៅណា ដោយគ្មានអ្វីទាក់ទងនោះទេ ទោះគាត់ខំដេីររកគ្រប់ទីកន្លែងក៏មិនឃេីញ។
រហូតមកដល់ព្រឹកថ្ងៃទី១១ ខែសីហា ពួកគាត់បានកាន់រូបថតមួយសន្លឹក ទៅសាលាសង្កាត់ -ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដេីម្បីសុំការអន្តរាគមន៍ នឹងស្នេីសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយបន្ត។
ម្តាយបានបញ្ជាក់ថា មុនបាត់ខ្លួនកូនរបស់គាត់មិនមានទាស់ពាក្យសម្តីជាមួយគាត់នោះទេ ហេីយក៏មិនមានជំងឺអ្វីនោះដែរ៕
ដោយ៖សុខាសែនជ័យ










