ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបង្ក្រាបករណីឆក់ទូរសព្ទ។
មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:២០នាទី កម្លាំងល្បាតរបស់អធិការដ្ឋាន សហការជាមួយប៉ុស្តិ៍ បានស្ទាក់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ឹង សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្រាវ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទ នៅចំណុចលើផ្លូវជាតិលេខ៣ គីឡូ៤៥-៤៦ ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ។
ករណីនេះបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ដកហូតម៉ូតូធ្វើសកម្ម ១គ្រឿង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ចំពោះវត្ថុតាងទូរស័ព្ទដៃ ១គ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ ៕












