សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៦នាក់​ ស្រី​ ០១នាក់ ជាជនជាតិវៀតណាម ក្នុង​ក្រុង​បាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៦នាក់​ ស្រី​ ០១នាក់ ជាជនជាតិវៀតណាម ក្នុង​ក្រុង​បាវិត។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ នៅថ្ងៃទី១១ ខែ​សីហា​ ឆ្នាំ​២០២៦​ លោក​ឧត្ដមសេនីយ៍​ត្រី​ កែវ​ សុថា​ និង​លោក​វរសេនីយ៍ឯក​ ស្រេង​ ហួត​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ដឹកនាំ​ដោយ​លោក ម៉ែន អេង អភិបាលរងខេត្ត​ និងលោក​ ម៉ែន​ ចាន់​រ៉ា អភិបាល​ក្រុង​បាវិត ដោយមានការសម្របសម្រួលពី​ លោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អមសាលាដំបូងខេត្ត ។

បានចុះ​ធ្វើ​ រដ្ឋ​បាល​ ស្រាវជ្រាវ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ផ្ទះ​ជួល​ ស្ថិត​នៅ​ភូមិ​តាពៅ​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៦នាក់​ ស្រី​ ០១នាក់ ជាជនជាតិ​វៀតណាម​ ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កុំព្យូទ័រ​យួរដៃ​ ,​ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print