ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំបានចាត់ទៅលោកឧត្តមសេនិយ៌ ស្នងការរង ប៊ុន សត្យ៉ា ឱ្យអញ្ជើញអ្នកលក់ទូរស័ព្ទ បានប្រពាក្យលើកងទ័ពជួរមុខ(អ្នកផ្ទះគាត់ប្រាប់ថាបានចេញទៅព្រំដែនដើម្បីជួបកងទ័ព) ពេលនេះមិនទាន់វិលត្រឡប់មកដល់ផ្ទះវិញទេ។
ដោយឡែក ប្រភពខ្លះបានឱ្យដឹងថា ៖ ស្អែកស្រ្តីម្ចាស់ហាងទូរសព្ទដែលជេរទាហាន ចូលទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា! ។
សូមជម្រាបជូនថា ៖ ម្ចាស់ ផេកលក់ទូរស័ព្ទ Mr.8 Gaming ដែល ជេរប្រមាថ វីរៈ កងទ័ព ជួរមុខ កប់ៗមាត់ៗ ជេរប្រមាថម្តាយវីរកងទ័ព និងដាក់ទំនាយវីរកងទ័ពឱ្យត្រូវ «គ្រាប់ផ្លោង» បានលើកម្រាមដៃដប់ សំពះ គោរពដល់ប្រជាជនខ្មែរឱ្យ «អាណិត» និង «អធ្យាស្រ័យ» មកដល់រូបនាងវិញខ្លះផង ។ ប៉ុន្តែលើបណ្តាញសង្គម ឃើញថា មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មានទាំងកម្លាំងវីរកងទ័ពជួរមុខផង មិនអាចទទួលយកនូវការសុំទោសនេះឡើយ ៕
ដោយ ៖ សិលា










