សាខាកាំកុងត្រូលខេត្តកណ្តាលចុះណែនាំអាជីវករនៅផ្សារគគីរ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តកណ្តាលសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានចុះណែនាំអាជីវករលក់ដូរផលិតផលគ្រប់ប្រភេទនៅក្នុងផ្សារគគីរ និងបិទស្ទីកឃ័រផ្សព្វផ្សាយស្តីពីផលិតផលដែលត្រូវហាមឃាត់មិនអោយដាក់តាំងលក់ព្រោះប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សកម្មភាពចុះណែនាំក្នុងគោលដៅការពារសុខភាពប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹក្ងៃទី២៧ ខែកញ្ញា ឆ្នំ២០១៦ ដឹកនាំដោយលោក ឌី សំអាត អនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល និងអនុប្រធានមួយរូបទៀតគឺលោកស្រីរស់ សុខា សហការជាមួយអាជ្ញាធរ-សមត្ថកិច្ច ដែនដី ។

លោក ឌី សំអាត អនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលបានឲ្យដឹងថា ដោយមានការណែនាំផ្ទាល់ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងមានការណែនាំបន្ថែមពីលោកប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល ក្រុមការងារសាខាកាំកុងត្រូលខេត្តសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យនិងណែនាំអាជីវករលក់ដូរទំនិញគ្រប់ប្រភេទនៅផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ។

ការចុះមកនេះកម្លាំងជំនាញរកមិនឃើញផលិតផលហួសកាលបរិច្ឆេតនោះទេ ចំណែកម្ហូបអាហារក៏ពុំមានដាក់សារធាតុដើម្បីរក្សាគុណភាពដែរ ។

លោកអនុប្រធានបានបន្តថា តាមរយះការចុះត្រួតពិនិត្យឃើញថា អាជីវករភាគច្រើនមានការយល់ដឹងខ្ពស់ទៅលើផលិតផលដែលត្រូវយកមកដាក់ឲ្យអ្នកទិញទៅប្រើប្រាស់ និយាយរួមមុននិងទិញយកមកដាក់លក់បន្ត បងប្អូនអាជីវករគាត់ពិនិត្យមុនគេគឺកាលបរិច្ឆេតរបស់ផលិតផលតែម្តងទើបសម្រេចចិត្តទិញយកមកលក់៕

1 2 3 4

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print