ជប៉ុន ជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន មនុស្សជាង ៤០០,០០០ នាក់ត្រូវបាន ជម្លៀសចេញជាបន្ទាន់

ចែករំលែក៖

ខេត្តពីរនៅក្នុងតំបន់រដ្ឋធានីរបស់ប្រទេសជប៉ុនគឺ Chiba និង Ibaraki កំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ដោយសារតែឥទ្ធិពលរួមបញ្ចូលគ្នានៃចរន្តខ្យល់សើម និងត្រជាក់នៅរយៈកម្ពស់ខ្ពស់ ចាប់ពីល្ងាចម្សិលមិញ (ថ្ងៃទី ១៣ ខែសីហា) Chiba ដែលជាប់ព្រំដែនជាមួយទីក្រុងតូក្យូ បានជួបប្រទះជាបន្តបន្ទាប់នូវ។ បាតុភូតអាកាសធាតុខ្លាំងកើតឡើងនៅពេលដែលពពកដែលមានបន្ទុកអគ្គិសនីលេចឡើង ឬនៅទ្រឹងលើតំបន់មួយ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងកម្រិតគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរក្នុងរយៈពេលយូរ។ ពេលខ្លះ ទឹកភ្លៀងឡើងដល់ ១២០ មីលីម៉ែត្រ/ម៉ោង។
សារព័ត៌មាន Reuters បានផ្សាយថា ភ្លៀងធ្លាក់ដ៏ខ្លាំងបំបែកកំណត់ត្រាថ្មីមួយ បានធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន Narita ក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈទឹកជំនន់ជន់លិចបានបង្កការរំខានដល់ការដឹកជញ្ជូន ផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤នាក់។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យកម្ពស់ទឹកឡើងដល់ ៣៦០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងនៅតាមផ្នែកខ្លះនៃខេត្ត Chiba ដែលស្ថិតនៅជាប់ទីក្រុងតូក្យូ ដោយបង្កឱ្យជន់លិចផ្លូវផ្លូវដែក និងធ្វើឱ្យប្រជាជនជិត ២៥ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីជប៉ុនក៏បានឱ្យដឹងដែរថាមនុស្ស៤នាក់ត្រូវបានបញ្ជាក់ជាផ្លូវការថាបានស្លាប់ ក្នុងនោះរួមមានមនុស្សម្នាក់ដែលជាប់ក្នុងរថយន្ដមួយ គ្រឿងដែលត្រូវទឹកជន់លិច។
ការបង្កការរំខានដល់សេវាដឹកជញ្ជូនបានធ្វើឱ្យមនុស្ស ៧០០០នាក់ ត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន Narita។ ប៉ុន្តែជើងហោះហើរ ទាំងអស់គ្រោងនឹងត្រូវបើកដំណើរការជាប្រក្រតីឡើងវិញ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជើងហោះហើរមួយចំនួនត្រូវបានពន្យារពេល តែមិនមានការលុបចោលជើងហោះហើរនោះទេ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Japan Airlines។ ចំណែក សេវាផ្លូវដែកជាច្រើននៅតែបន្តធ្វើដំណើរការនៅព្រឹកថ្ងៃសុក្រនេះ បើទោះជាផ្លូវរថភ្លើងមួយចំនួនភ្ជាប់ពីទីក្រុង Narita ទៅកាន់ទីក្រុងតូក្យូ បានចាប់ផ្ដើមដំណើរឡើងវិញក៏ដោយ៕

រូប​ថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print